Google Maps មានហើយ! តែចូលព្រៃអត់សេវាធ្វើម៉េចទើបនៅតែមើលផែនទីបាន?

Google Maps មានមុខងារពិសេស១សម្រាប់ មើលផែនទីទោះកន្លែងនោះគ្មានសេវា គឺ Offline Maps។ ដោយមុខងារនេះ នៅតែបង្ហាញផែនទី និងចាប់ទីតាំងពី GPS ទោះគ្មានអ៊ីនធឺណិតក៏ដោយ។ វិធីប្រើ៖ – បើកកម្មវិធី Google Maps > ចុចទីតាំងណាដែលចង់ដោនឡូញ – ចុចយក Download > – ដើម្បីចូលមើលទីតាំងបានដោនឡូយ បើក Google Maps > ចុចលើរូបគណនី > Offline Maps – យ៉ាងណាពេលមានទិន្នន័យថ្មីៗពីផែនទីអ្នកបានទាញយកនោះ Google Maps នឹងលោតសារឱ្យអ្នកអាប់ឌែតផងដែរ៕